ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយបង្ហាញនូវស្ថានភាពស្ត្រីម្នាក់មានកូនតូចៗដល់ទៅ៣នាក់ (ភ្លោះ២) បានសម្រក់ទឹកភ្នែកលើកដៃសំពះសុំជំនួយពីសប្បុរសជន ខណៈដែលផ្ទះសម្បែងរស់នៅ។ សព្វថ្ងៃមានតែសំយាបផ្ទះគេស្នាក់នៅដោយបានអ៊ុំស្រីម្នាក់ជាអ្នកលក់ដូរជួយ តែឥឡូវនេះគេក៏ត្រូវរើជួលទៅនៅផ្ទះថ្មី ធ្វើឲ្យស្ត្រីកម្សត់រូបនេះគ្មានទីពឹងគ្មានផ្ទះសម្បែងសម្រាប់ជ្រកកោន។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Nourn Sobourn បានសរសេររៀបរាប់ថា៖ “សូម​បងប្អូន​ទាំង​អស់​ជួយ​ចែករំលែក​បន្ត​ផងក្រែងមាន​ អង្គការ​ ស្ថាប័ន​ ពាក់​ព័ន្ធ​ជួយ​គាត់​ គាត់​មាន​កូន៣នាក់​ កូន​ភ្លោះ​២នាក់​ គ្មាន​ទីពឹង​ដេកតាម​សំយាប​ផ្ទះ​គេ​ នៅ​ម្តុំ​លូប្រាំ​ ស្ទឹង​មាន​ជ័យ​។ ឥឡូវ​ផ្ទះ​ដែល​គាត់​សុំគេនៅ​ក៏ត្រូវគេរេីជួល​កន្លែង​ថ្មី​ ដូច្នេះ​ប្អូន​ស្រី​តែលតោល​គ្មាន​កន្លែង​នៅទេសង្ឃឹម​ថា​មាន​អង្គការ​រឺ​ក៏​ស្ថាប័ន​ផ្សេងៗ​ជួយ​ដល់គាត់បាន។ ទំនាក់ទំនង​ពត៌មាន​លំអិត​ 0965056900″៕