សៀមរាប៖ យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ព័ត៌មានជាបឋមនូវករណី បាក់រលំប្លង់សេ ខណៈដែលកំពុងសាងសង់សាលាឆាន់ នៅក្នុងវត្តប្រាសាទគោកចក ខេត្តសៀមរាប បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានមនុស្សកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់​ មានរបួសទាំងព្រះសង្ឃ​ និងប្រជាពលរដ្ឋ​ ដោយខណៈនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្ស ៦នាក់ហើយ ចេញពីគំនរថ្ម។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ ប្រភពពីគណនីហ្វេសប៊ុក៖ Long Chamreun/Srey Noch