នេះហើយក្តីស្រលាញ់! បុរសវ័យ៥០ឆ្នាំសុខចិត្តតែងខ្លួនជា Spider-Man ដើម្បីរកប្រាក់បន្ថែមព្យាបាលភរិយា ដែលមានជំងឺ
សង្គម December 3, 2019 SAM

មនុស្សពីងពាងឬហៅជាភាសាអង់គ្លេសថា Spider-Man បានបង្ហាញខ្លួននៅតាមដងផ្លូវមួយកន្លែងនៅក្នុងក្រុង Georgetown ​សហរដ្ឋអាមេរិក និងបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសពីសំណាក់ក្មេងៗតែម្តង។ យ៉ាងណាក្តី បើយើងបានដឹងរឿងពិតរបស់ Spider-Man ដែលមិនមែនជាតួឯកនៅក្នុងខ្សែភាពយន្តរូបនេះ យើងនឹងកាន់តែចាប់អារម្មណ៍និងរំជួលចិត្តជាមួយគាត់កាន់តែខ្លាំងថែមទៀត។ Spider-Man រូបនេះតាមការពិតទៅគឺជាមនុស្សចំណាស់ម្នាក់មានឈ្មោះថា Ahmad Shakirin Mohd Zain និងមានអាយុ ៥០ ឆ្នាំ។ លោក Ahmad Shakirin Mohd Zain បានឲ្យដឹងថា គាត់សម្រេចតែងខ្លួនជា Spider-Man ដើម្បីប្រលែងលេង និងថតរូបជាមួយក្មេងៗ គ្រាន់តែថវិកាបន្ថែម ដើម្បីទៅជួយសង្គ្រោះភរិយា។ គាត់បានបន្តថា គាត់ធ្លាប់មានមុខរបរជាអ្នកគូររូបនៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងប្រាក់ចំណូលសមរម្យមួយ។

យ៉ាងណាក្តី ក្រោយមកប្រពន្ធអាយុ ៣៧ ឆ្នាំ របស់គាត់កើតមានជំងឺទឹកនោមផ្អែម និងដាច់សរសៃឈាមនៅក្នុងខួរក្បាល ហើយគា​ត់បានដួលនៅក្នុងបន្ទប់ទឹកនិងត្រូវពិការមួយចំហៀងខ្លួនជាច្រើនឆ្នាំមកហើយ។ ដោយការងារចាស់មិនអាចផ្ដល់ប្រាក់គ្រប់គ្រាន់ដើម្បីមើលថែប្រពន្ធពិការបាន​ លោក Ahmad Shakirin Mohd Zain បានសម្រេចតែងខ្លួនជា Spider-Man ដើម្បីរកលុយតាមវិធីខាងលើ ហើយប្រាក់ចំណូលនោះគឺគ្រប់គ្រាន់សម្រាប់តែផ្គត់ផ្គង់ប្រពន្ធពិការរបស់គាត់តែប៉ុណ្ណោះ។ យ៉ាងណាក្តី ក្រោយព័ត៌មាននេះត្រូវបានគេចុះផ្សាយជាសាធារណៈប្រជាជនជាច្រើនបានអាណិតគាត់និងបានផ្ដល់លុយឲ្យគាត់ច្រើនជាងមុនផងដែរ៕ អត្ថបទ៖ ភក្តី