តារាសម្តែងនិងសមាជិកជាក្រុម SURPRISE U លោក Cha In Ha ត្រូវបានរាយការណ៍បានស្លាប់បាត់បង់ជីវិតទាំងនៅវ័យក្មេងក្នុងវ័យ២៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ AllKpop បានចុះផ្សាយនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។ បច្ចុប្បន្នប៉ូលិសកំពុងតែស៊ើបអង្កេតរកមូលហេតុនៃការស្លាប់របស់តារាសម្តែងរូបនេះ ហើយមិនមានព័ត៌មានលំអិតណាមួយត្រូវបានបង្ហាញឡើយរួមទាំងទីតាំងពេលវេលា។

សូមរំលឹកថា លោក Cha In Ha បានបង្ហាញខ្លួនជាសមាជិកក្រុមតារាសម្តែងរបស់ SURPRISE U ក្នុងឆ្នាំ ២០១៧ ជាមួយនឹងខ្សែភាពយន្តខ្លីមួយដែលមានចំណងជើងថា’You, Deep Inside of Me’ និងរឿងភាគជាច្រើនដូចជា Temperature of Love, Wok of Love, Clean with Passion for Now និង The Banker ដែលភាគច្រើនតែងតែដើរតួរាយរង៕