នៅថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១៩ អ្នកស្រី កែវ សេដ្ឋា ជាតារាចម្រៀង និងល្ខោនបាសាក់ជើងចាស់ ដែលបច្ចុប្បន្នលោកយាយមានអាយុ ៨២ឆ្នាំ និងមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម រលាកទងសួត និងលើសឈាមបានទទួលការឧបត្ថម្ភពីសមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។

សូមរំលឹកថាអ្នកស្រី កែវសេដ្ឋា(ឈ្មោះដើម គូ វ៉ាន់ស៊ីន) ត្រូវបានគេស្គាល់ថាជាតារាចម្រៀង​សម្លេង សារីកា ដោយចូលប្រឡូកក្នុងវិស័យចម្រៀងតាំងពីដើមទ.វទី៥០មកម្ល៉េះ ជាពិសេសអ្នកស្រីក៏ជាម្ចាស់បទ “រាត្រីដែលបានជួបភ័ក្រ្ត” ដែលបានច្រៀងជាមួយអធិរាជសម្លេងមាសស៊ីនស៊ីសាមុត នាដើមទ.វទី៦០៕ ប្រភព៖ សមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម