ហុង ​ភារិន​ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការ​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ នៅប្រទេសចិនដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ កម្មវិធី​ប្រកួត​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី​៧ខែ​ធ្នូ​ខាងមុខ​នេះ​។

ក្នុងការប្រកួតនេះ ហុង ភារិន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អគ្គកុងស៊ុលកម្ពុជាប្រចាំ​ក្រុង​ឆុង​ឈីង​ប្រទេសចិន និង​និស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន​។ សូមរំលឹកថានិស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន ដែលបានសិក្សានៅមហាវិទ្យាល័យ រ៉ាជឆាផាត់ឆ័យភូមិ ខេត្តឆ័យភូមិ ប្រទេសថៃ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនពេញបណ្តាញសង្គម ជាពិសេសគឺប្រជាជនខ្មែរ និងថៃ។ ព្រោះតែទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យរបស់បេក្ខជន ហុង ភារិន ដែលបានបង្ហាញនៅក្នុងកម្មវិធី SUPER 100 រហូតទទួលបានរហ័សនាមជា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យមានការកោតសរសើរជាខ្លាំងពេញបណ្តាញសង្គម។ យ៉ាងណាសូមជូនពរអោយហុង ​ភារិន​ ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ៕ ប្រភព៖ ACSC_Association of Cambodian Student in China