បុរសម្នាក់គ្រោងនឹងសាងភាពភ្ញាក់ផ្អើលសម្រាប់ឪពុកគាត់នៅក្នុងថ្ងៃ “ទិវាលោកឪពុក” តែផ្ទុកទៅវិញគឺជារូបគាត់ទេ ដែលទទួលបានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងនោះ ព្រោះលោកឪពុកជាទីស្រលាញ់របស់គាត់ស្លាប់បាត់បង់ជីវិតខណៈដែលគាត់បានទៅដល់ផ្ទះ។ តាមរយៈការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានបង្ហាញថា មានបុរសម្នាក់រួមទាំងប្រពន្ធ និងកូនម្នាក់ទៀតផង បានបើករថយន្តទៅកាន់ផ្ទះលោកឪពុក ដើម្បីរៀបចំពិធីពិសេសមួយសម្រាប់លោកឪពុក ខណៈដែលបុរសរូបនោះមិនប្រាប់ទៅកាន់លោកឪពុកមុនទេ​ព្រោះចង់ឲ្យគាត់ភ្ញាក់ផ្អើល។ ​យ៉ាងណាក្តី ភាពរីករាយមិនបានកើតឡើងឡើយជំនួសវិញដោយសេចក្តីក្រៀមក្រំយ៉ាងខ្លាំងព្រោះតែលោកឪពុកបានស្លាប់បាត់ទៅហើយ។ លោកអ្នកអាចទស្សនាហេតុការណ៍ដ៏កំសត់នេះដូចក្នុងវីដេអូខាងក្រោម៖