ភាពយន្តរន្ធត់ថៃ “តំណាលរឿងព្រឺព្រួចនៅបាងកក” ថាសាច់រឿងបី​វគ្គ​ច្របាច់​ចូល​ក្នុង​រឿង​តែ​មួយ ធានាថាពិតជាមិនឲ្យអ្នកទស្សនាខកចិត្ត
PR December 5, 2019 naren khmernote

ទីបំផុតខ្សែភាពយន្តថៃ រឿង តំណាល​រឿង​ព្រឺព្រួច​នៅ​បាងកក​ ឬ Bangkok Dark Tales ត្រូវបានដាក់បញ្ជាំងមុនថ្ងៃនៅMajor Cineplex by Smart សាខា​សូរិយា កាលពីរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មានការចូលរួមច្រើនកុះករពីសំណាក់អ្នកវិភាគកុន អ្នកគាំទ្ររោងកុន Major cineplex ជាដើម។ ភាពយន្ត តំណាល​រឿង​ព្រឺព្រួច​នៅ​បាងកក​ ជាប្រភេទរឿងរន្ធត់ព្រឺព្រួត អាថ៌កំបាំង និងកំប្លែង មានគ្រប់រសជាតិធ្វើឲ្យអ្នកទស្សនាមិនហ៊ានងើបពីកៅអី។

សាច់រឿង តំណាល​រឿង​ព្រឺព្រួច​នៅ​បាងកក​ ឬ Bangkok Dark Tales និយាយពីសាច់រឿងដ៏ព្រឺព្រួច ៣ស្ថានភាពផ្សេងគ្នា នៅក្នុងទីក្រុងបាងកកដោយវគ្គទី១ និយាយអំពី Gam នារីធុរៈកិច្ចម្នាក់ដែលធ្វើការដាច់យប់នៅយប់ឆ្លងចូលឆ្នាំសកល ហើយនាងត្រូវអង្គុយធ្វើការនៅជាប់តុអតីតអ្នករួមការងារដែលបានស្លាប់ទៅកាលពីប៉ុន្មានអាទិត្យមុន។ បទពិសោធន៍ដែលGamបានជួបប្រទះនៅយប់នោះ បានធ្វើឲ្យជីវិតនាងផ្លាស់ប្តូរទៅជារៀងរហូត។ សាច់រឿងទី២ និយាយអំពីរោងភាពយន្តមួយដែលអនុញ្ញាតឲ្យតែខ្មោចចូលទៅមើលតែប៉ុណ្ណោះ តែចៃដន្យមានគូស្នេហ៍មួយគូចូលទៅមើលនៅក្នុងរោងភាពយន្តនោះ។ តើពួកគេទាំងពីរអាចចាកចេញពីរោងកុននោះបានដែរឬទេ? និងចុងក្រោយជាសាច់រឿងរបស់ Bee ណែតអាដល និង Ann នារីម្នាក់ដែលមិនធ្លាប់ជឿរឿងខ្មោចទាល់តែសោះ។ ពួកគេទាំងពីរមកទីក្រុងបាងកកជាលើកដំបូង ហើយពួកគេបានជួលផ្ទះដ៏គួរឲ្យខ្លាចមួយដែលធ្លាប់មានករណីឃាតកម្មយ៉ាងសាហាវនៅក្នុងផុ្ទះនោះផងដែរ។ ចាំមើលទាំងអស់គ្នាថា អ្នកណានឹងអាចមានជីវិតរស់បន្ទាប់ពីយប់នោះ?។ ចង់ដឹងថាសាច់រឿងបី​វគ្គ​ច្របាច់​ចូល​ក្នុង​រឿង​តែ​មួយ​ “តំណាលរឿងព្រឺព្រួចនៅបាងកក” ព្រឺព្រួចយ៉ាងណាកុំភ្លេចថានឹង​មាន​ចាក់បញ្ចាំង​នៅថ្ងៃទី 06 ធ្នូ ​នេះ នៅរោងភាពយន្តMajor Cineplex by Smart គ្រប់សាខា៕