ក្រោយរិះគន់មិនសំចៃរឿងមង្គលការសង់រោងបិទផ្លូវសាលាមិនអាចឲ្យសិស្សចូលរៀនបាននោះ ឥលូវនេះលែងបិទផ្លូវទៀតហើយ រីឯសិស្សនឹងចូលរៀនធម្មតាវិញ
សង្គម December 6, 2019 SAM

មួយរយៈចុងក្រោយនេះ មានការបញ្ចេញមតិរិះគន់យ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីសុំផ្អាកបិទផ្លូវសាលាវេស្ទើនអន្តរជាតិសាខាបឹងត្របែកទី១ចំនួន២ថ្ងៃគឺថ្ងៃទី១១ និងថ្ងៃទី១២ ដើម្បីរៀបចំពិធីមង្គលការនៅភូមិគ្រឹះមុខសាលា។ បន្ទាប់ពីមានករណីនេះកើតឡើង រដ្ឋបាលខណ្ឌចំការមន​ ក៏បានធ្វើការអន្តរាគមន៍ភ្លាមៗ ហើយបានបញ្ជាក់ផងដែរថា៖

“ពាក់ព័ន្ធនិងករណីពត៌មានចុះផ្សាយស្ដីពីសេចក្ដីជូនដំណឹងរបស់សាលាវេស្ទេីនអន្តរជាតិ​ (សាខាបឹងត្របែកទី១) អោយសិស្សានុសិស្សឈប់សម្រាករយៈពេល​ ០២ថ្ងៃ​ ដោយមូលហេតុមានការសង់រោងបិទផ្លូវ នៅមុខសាលា​ នាថ្ងៃទី​ ១១-១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោក ថេង សុថុល អភិបាល​នៃគណ:អភិបាលខណ្ឌចំការមន បានចុះសម្របសម្រួល​ និងណែនាំដល់សាលាមិនអោយសិស្សានុសិស្សមានការឈប់សម្រាកនោះទេ​ គឺអោយចូលរៀនជាធម្មតាវិញ​ សូមបញ្ជាក់ផងដែរថា​ មិនមានការបិតផ្លូវ នោះទេ ហើយសិស្សានុសិស្សចូលរៀនជាធម្មតា”៕