ប្រាប់ថាអាយុ១៦ឆ្នាំមិនជឿ សោភា ទេពី ថតសំបុត្រកំណើត អត្តសញ្ញាណប័ណ្ឌឲ្យមើលតែម្តង
សិល្បៈ December 6, 2019 sovann khmernote

សោភា ទេពី អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ដែលបងប្អូនបានស្គាល់ថាជាក្មេងស្រីវ័យ១៦ឆ្នាំ តែអាចច្រៀង និងរាំបានយ៉ាងល្អ។ បើទោះបីជាមិនទទួលបានជ័យលាភីក្នុងការប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol ក្តី ក៏ សោភា ទេពី មិនបានបោះបង់ចោលចិត្តស្រលាញ់សិល្បៈរបស់នាងដែរ។ ក្មេងស្រីវ័យ១៦ឆ្នាំរូបនេះ តែងមានស្ទាយន៍ប្លែកៗ និងបទចម្រៀងថ្មីៗ ដើម្បីបំពេរអារម្មណ៍បងប្អូនប្រិយមិត្ត។

យ៉ាងណាមិញថ្មីៗនេះ សោភា ទេពី បានបង្ហាញសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ឌ ដែលបញ្ជាក់ថាកញ្ញាពិតជាមានវ័យ១៦ឆ្នាំ ការបង្ហាញនេះបន្ទាប់ពីមានមហាជនមួយចំនួនធំមិនជឿថាតារាចម្រៀងស្រីរូបនេះនៅមានអាយុវ័យក្មេងនៅឡើយ។ ដោយ សោភា ទេពី បានសរសេររៀបរាប់ថា៖ “កាលខ្ញុំប្រលងចម្រៀងខ្ញុំអាយុ១៤ទេតែខ្ញុំតំឡេីងអាយុ ខ្ញុំអាយុ១៦មែនឆ្នាំហ្នឹងខ្ញុំអាយុ១៦ចូលដល់ថ្ងៃទី០៥ ខែ០៥ ២០១០ ខួបកំណេីតខ្ញុំចូលអាយុ១៧ឆ្នាំ ហេីយខ្ញុំមិនបានមកកុហករឿងអាយុដែរ (សូមបញ្ជាក់ការពិត) នេះជាអាយុពិតប្រាកដរបស់ខ្ញុំ”៕