ថៃ ផ្តួលបេក្ខនារី៧៦ប្រទេស គ្រងមកុដ Miss Supranational ជាលើកដំបូង
សិល្បៈ December 7, 2019 naren khmernote

បវកញ្ញាមកពីប្រទេសថៃ កញ្ញា Antonia Porsild បានយកឈ្នះបេក្ខភាពបវកញ្ញាទាំង៧៦ប្រទេស គ្រងមកុដ Miss Supranational 2019 ហើយនេះក៏ជាមកុដដំបូងដែលប្រទេសថៃបានឈ្នះនៅក្នុងការប្រកួត។ ដោយលទ្ធផលផ្លូវការមានដូចតទៅ ដោយចំណាត់ថ្នាក់លេខ២ ( first runner-up ) បានទៅលើបវកញ្ញាមកពីប្រទេសNamibia លេខ៣ (second runner-u) បានទៅលើ Indonesia, លេខ៤ (third runners-up) បានទៅលើ Peru និងលេខ៥ (fourth runners-up) បានទៅលើ Venezuela។

បវកញ្ញាមកពីប្រទេសថៃ កញ្ញា Antonia Porsild ជាកូនកាត់ថៃនិងដាណឺម៉ាក អាយុ២២ឆ្នាំ។ សូមរំលឹកថាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះប្រទេសថៃក៏បានឈ្នះមកុដ Miss International ជាលើកដំបូង ដោយកញ្ញា Sireethorn Leearamwat ជាបវកញ្ញា៕