កុំភ្លេចណាម៉ោង៧ល្ងាចនេះ!! រដ្ឋបាលរាជធានីភ្នំពេញ នឹងចាក់បញ្ចាំងបន្តផ្ទាល់នៅសួនច្បារមុខវត្តបទុមវតី នៃការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែល U22 កម្ពុជា ប៉ះជាមួយនឹង​ វៀតណាម
សង្គម December 7, 2019 sovann khmernote

ជាដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដោយនៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅសួនមុខវត្តវត្តបទុមវតី។ ដូច្នេះហើយសូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី ចាប់ពីម៉ោង ៧:០០យប់តទៅ។

សូមរំលឹកថាក្រុមជម្រើសជាតិកម្ពុជា U22 នឹងត្រូវប៉ះ ក្រុមជម្រើសជាតិវៀតណាម U22 នាវេលាម៉ោង ៧:០០នាទីយប់នេះ ដែលជាការជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន ហើយនេះក៏ជាប្រវត្តិសាស្ដ្រហើយដែលក្រុមបាល់ទាត់កម្ពុជា បានឈានដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម៕