ម៉ាឡេស៊ី ឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe 2019
សិល្បៈ December 9, 2019 naren khmernote

កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​ប្រចាំឆ្នាំ ២០១៩ (Miss Universe)  ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងព្រឹកថ្ងៃទី០៨ ខែធ្នូ នៅកម្ពុជា បានប្រកាសឈុត​តំណាង​ជាតិ​ដែល​ល្អផ្តាច់គេ ដោយម៉ាឡេស៊ីបានឈ្នះ។

ឈុតតំណាងជាតិរបស់ម៉ាឡេស៊ី មានឈ្មោះ “A Peranakan Indulgence” គ្រងដោយបវកញ្ញាម៉ាឡេស៊ី Shweta Sakhon ។ សូមបញ្ជាក់ថាកម្ពុជា ពុំបានជាប់ក្នុង TOP20 ឡើយ ដោយពេលនេះ បវកញ្ញាជាប់TOP10 កំពុងមានការប្រកួតឈុតហែលទឹក និងឈុតរាត្រីសមោសរ ហើយ បវរកញ្ញា Philippines India Vietnam និង Brazil មិនបានបន្តទៅ Top10ឡើយ៕