ក្រោយរងការវាយប្រហារពីជម្ងឺរាតត្បាតមួយរយៈមក ឥលូវនេះសុនខស៊ីម៉ាក់ខ្លះក៏សង្គ្រោះជីវិតបាន និងខ្លះទៀតក៏អស់ជីវិត
សង្គម December 9, 2019 SAM

កាលពីប៉ុន្មានជាង១០ថ្ងៃមុន ឯកឧត្តម ហេង រតនា អគ្គនាយកកំចាត់មីនកម្ពុជា ហៅកាត់ថា (CMAC) បានប្រកាសឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណី សុនខសុីម៉ាក់ខេត្តកំពង់ឆ្នាំងចំនួន១១ក្បាល បានរងការវាយប្រហារដោយជម្ងឺរាតត្បាត ដោយក្នុងនោះផងដែរមន្ត្រីបសុទេព្យ និងមន្ត្រីជំនាញសុនខទាំងអស់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតសុនខទាំងនោះយ៉ាងយកចិត្តទុកដាក់។

បន្ទាប់ពីប្រយុទ្ធតតាំងជាមួយជំងឺរាតត្បាតនេះមួយរយៈយក នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ជាថ្មីថា “សង្គ្រោះជីវិតបានខ្លះ​ និងអស់ជីវិតខ្លះ​ចំពោះការរាតត្បាតជម្ងឺឆ្លងសត្វសុនខ! សូមកោតសរសេីរមន្ត្រីជំនាញសុនខអង្គភាពសុីម៉ាក់ដែលពុះពារឆ្លងផុតការលំបាកនេះ! Some dogs recovered and some others did not! Highly appreciated MDD experts struggled through this hard time!”។ ពិតជាសោកស្តាយខ្លាំង ដែលសុនខស៊ីម៉ាក់របស់យើងមួយចំនួនត្រូវបានបាត់បង់ជីវិត៕