អតីតក្មេងរើសសំរាមម្នាក់បានឡើងឆាកដ៏ធំ The Mask Singer នឹងរៀបរាប់ពីរឿងមិនអាចបំភ្លេចបានជាមួយ ពេជ្រ សោភា
PR December 9, 2019 sovann khmernote

មានបេក្ខជនជាច្រើនរូបដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រលងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia ដែលម្នាក់ៗសុទ្ធតែពាក់របាំងមុខនិងគ្រងឈុតប្លែកៗស្អាតៗ គួរឲ្យចង់ទស្សនា។ នៅក្នុងសប្តាហ៍ទី4ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ម៉ោង 8 យប់លើប៉ុស្តិ៍ហង្សមាសកន្លងមកនេះ បេក្ខជនចុងក្រោយគេដែលត្រូវបានគេស្គាល់ថាជាកញ្ញា ឡៅ មុនីវណ្ណ នោះបានបញ្ចេញអារម្មណ៍ បរិយាយនូវរឿងរ៉ាវដែលជាប់ដឹតដាមក្នុងទ្រូងជាយូរមកហើយជាមួយអ្នកនាង ពេជ្រ សោភា ដែលជា គណៈកម្មការក្នុងកម្មវិធី The Mask Singer Cambodia នេះផ្ទាល់តែម្តង។

កញ្ញា ឡៅ មុនីវណ្ណ បានរៀបរាប់ពីអនុស្សវរីយ៍ដែលរូបនាងមិនអាចបំភ្លេចបានកាលពីនៅវ័យកុមារ ក្នុងនាមជាក្មេងរើសអេតចាយនៅគំនរសំរាបស្ទឹងមានជ័យដែលគ្រានោះចៃដន្យនាងបានជួបនឹង អ្នកនាង ពេជ្រ សោភា នៅទីនេះថែមទាំងត្រូវបានអ្នកនាង ពេជ្រ សោភា យកដៃអង្អែលក្បាល ដោយក្តីអាណិតស្រលាញ់ពិតជាធ្វើឲ្យនាងរំភើបដក់ក្នុងចិត្តមិនអាចបំភ្លេចបានមកដល់សព្វថ្ងៃ។ កញ្ញា ឡៅ មុនីវណ្ណ ក៏ធ្លាប់ប្រលងចម្រៀងច្រើនដងមកហើយដែរមុនមកដល់ The Mask Singer Cambodia នេះហើយទោះជាមិនបានជោគជ័យក៏នាងនៅតែមិនចុះចាញ់ក្នុងការសម្រេចក្តីប្រាថ្នា របស់នាងឡើយ។ កម្មវិធី The Mask Singer Cambodia មានចាក់ផ្សាយជូនទស្សនារៀងរាល់ ថ្ងៃសៅរ៍ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន OPPO OPPOReno2 OPPOReno2F កាមេរ៉ា4Zoomទៅកាន់ក្តីស្រមៃ៕