នៅចាំអ៊ុំប្រុសលក់មីឆាប័ណ្ណធានាទេ ពេលនេះអ៊ុំប្រុសកំពុងតែជួបទុក្ខ ដោយសារជើងរបស់អ៊ុំឈឺធ្ងន់ត្រូវសម្រាកមន្ទីរពេទ្យ
សង្គម December 10, 2019 SAM

ប្រិយមិត្តមួយចំនួនប្រាក់ជាធ្លាប់ស្គាល់ និងធ្លាប់ទទួលទានមីឆាប័ណ្ណធានា របស់អ៊ុំប្រុស គីម សុខ ដែលលោកអ៊ុំតែងតែលក់នៅម្តុំបាក់ទូក។ លោកអ៊ុំតស៊ូលក់មីឆានេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយក៏មានអ្នកគាំទ្រអ៊ុំប្រុសជាច្រើនផងដែរ។ ប៉ុន្តែថ្មីៗនេះ អ៊ុំប្រុស កំពុងតែមានជំងឺធ្ងន់ ដោយសារតែជើងរបស់អ៊ុំប្រុសមានបញ្ហា។ បើយោងតាមការបញ្ជាក់ពីកូនស្រីរបស់អ៊ុំប្រុសបានឲ្យដឹងថា៖

“ប៉ារបស់ខ្ញុំប្រហែលមិនបានឆាមីជូនបងប្អូនពិសារទៀតទេ…  (តាមីឆាប័ណ្ណធានា ពិសារមិនឆ្ងាញ់ដូរយកលុយវិញ)​ គាត់​ឈឺ​ធ្ងន់​ហើយ​ ប៉ា​កំសត់​របស់​ខ្ញុំរកស៊ី​សុច្ចរិត ទៀងត្រង់​ ចិត្ត​ធម៌​ តែេហតុអីជួបតែរឿងអកុសលបែបនិង មិនគួរសោះ​ ត្រឹមតែពីរថ្ងៃសោះ ធ្ងន់​យ៉ាងហ្នឹងហើយ យកជើងគាត់អស់ម្ខាង ធ្វើ​ឲ្យ​គាត់រស់នៅវេទនាអស់កន្លះជីវិត ប៉ុណ្ណឹង​ហើយ​នៅ​ចង់យកម្ខាងទៀតតើមែនទេ”៕