បងប្អូនជនជាតិដើមភាគតិច សម្តែងការខឹងសម្បារជាខ្លាំង ក្រោយ Peypey Dy និយាយថាជនជាតិដេីមភាគតិចជាមនុស្សព្រៃ
Home សង្គម December 11, 2019 sovann khmernote

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញការមិនពេញចិត្តខឹងសម្បារជាខ្លាំងក្រោយ Peypey Dy និយាយថាជនជាតិដេីមភាគតិចជាមនុស្សព្រៃ។ យោងតាមវីដេអូដែលបានចែករំលែកតារាហ្វេសប៊ុក Peypey dy និងម៉ែសេះ បានធ្វើការ live វីដេអូ កាលពីខែកញ្ញា ឆ្នាំ២០១៩ ហើយក៏មានអ្នកគាំទ្ររបស់ខ្លួនបាននិយាយថា “សេះតុបតែងខ្លួនចឹង ដូចជនជាតិដើមភាគតិច” ហើយ Peypey Dy ក៏បានផ្ទុះសំណើច និងបានបន្ថែមថា “ពួកជនជាតិដេីមភាគតិច​ ហ្នឹងមានដូចជាពួកព្នង​ គ្រឹង…​ និយាយអោយចំទៅពួកមនុស្សព្រៃ”​។

ក្រោយវីដេអូនេះត្រូវបានចែករំលែកធ្វើឲ្យបងប្អូនជនជាតិដើមភាគតិចខឹងសម្បារជាខ្លាំង ដោយបងប្រុសម្នាក់ឈ្មោះ Solonh Mdk បានសរសេររៀបរាប់ថា៖ “បងប្អូនជនជាតិខ្មែរ និងជនជាតិដើមភាគតិច ជាជនរួមជាតិតែមួយ មានដើមកំណើតក្នុងប្រទេសតែមួយ ហេតុម្ដេចក៏បងប្អូនមួយចំនួនចូលចិត្តប្រៀបធៀប និងប្រើពាក្យសំដីរើសអើង និងមាក់ងាយម្លេះ ។ ខ្ញុំឈឺចាប់នៅពេលបានលឺបែបនេះ មិនត្រឹមតែខ្ញុំទេ នៅមានបងប្អូនជនជាតិដើមភាគតិចដ៏ទៃទៀតឈឺចាប់ដូចគ្នា។ អ្នកគួរតែប្រើពាក្យ និងភាសា សមរម្យជាងនេះ ( ជនជាតិដើមភាគតិច , ជនជាតិព្នង(ពូនង), ជនជាតិ គ្រឹង) សូមកុំប្រើពាក្យថា ពួកមនុស្សព្រៃ ពួកភ្នង ពួកគ្រឹង… ពាក្យទាំងនេះបើយើងយកគិតពិចារណាម្ដងទៀតគឺធ្ងន់ធ្ងរណាស់។ ខ្ញុំបង្ហោះសារនេះជូនវិញ គឺខ្ញុំឈឺនៅពេលខ្ញុំលឺពាក្យមាក់ងាយបែបនេះ អ្នកlive វីដេអូនិយាយជជែកគ្នាសប្បាយ តែសូមមេត្តាកុំប្រើពាក្យប្រៀបធៀបអញ្ចឹងអី វាមិនល្អទេ។

ចំណែកបងប្រុសមានគណនីហ្វេសប៊ុកឈ្មោះ Samin Ngach-Bunonggehnaudơi ក៏បានរៀបរាប់ថា៖ “Peypey_Dy “ពួកជនជាតិដេីមភាគតិច​ ហ្នឹងមានដូចជាពួកព្នង​ គ្រឹង…​ និយាយអោយចំទៅពួកមនុស្សព្រៃ”​ គេនិយាយចឹង​ តេីឈឺចាប់ទេបងប្អូន? ក្នុងនាមខ្ញុំជនជាតិដើមភាគតិចម្នាក់​ សូមធ្វើការថ្កោលទោសចំពោះតារា Peypey Dy ដែលបានតិះដៀលក្រុមជនជាតិដើមភាគតិច ជាពិសេសលេីជនជាតិព្នង គ្រឹង​ ថាជា”ពួកមនុស្សព្រៃ”​ ។ ទាំងនេះជាពាក្យគ្មានសីលធម៍ ជាការប្រមាថមេីលងាយ​ និងបានសាបព្រោះនូវការរេីសអេីងពូជសាសន៍យ៉ាងធ្ងន់ធ្ងរទៅលេីផ្នត់គំនិត​ និងមតិសាធារណៈជនទូទៅអោយយល់ឃេីញក្នុងន័យអវិជ្ជមានមកលេីជនជាតិដេីមភាគតិច។ យេីងខ្ញុំជា​ ជនជាតិដេីមភាគតិច​នៅកម្ពុជា​ រដ្ឋធម្មនុញដែលជាច្បាប់កំពូល និងច្បាប់ជាតិ​ និងច្បាប់​អន្តរជាតិបានគោរព​ ផ្តល់តម្លៃ​ និងទទួលស្គាល់ស្នេីមុខស្នេីមាត់ដូចពលរដ្ឋទូទៅផងដែរ​។ ដូច្នេះ យើងខ្ញុំសូមប្តឹងដល់មន្រ្តីមានសមត្ថកិច្ចដែលនៅទីតាំងរបស់តារាទាំងនេះរស់នៅមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងសូមឲ្យធ្វើការសុំទោសជាសាធារណៈ​ និងធ្វេីពិធីសែនព្រេនសុំខមាទោស​ ចំពោះការប្រេីពាក្យសម្តីមិនល្អទាំងនេះ​មកលេីជនជាតិដេីមភាគតិច។ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩”៕