សុទ្ធតែជាតារាសម្តែងល្បីៗមកបញ្ចួលសម្លេងឲ្យរឿងតុក្កតាThe Addams Family
Home December 14, 2019 sovann khmernote

សាច់រឿងដែលនិយាយពីគ្រួសារបិសាចមួយដែលត្រូវផ្លាស់ប្តូរកន្លែងរស់នៅជាច្រើនដងដោយសារតែការរើសអើងពីសំណាក់មនុស្សប៉ុន្តែការអត់ធ្មត់របស់ពួកគេក៏មានកំណត់។នៅពេលដែលមនុស្សតែងតែតាមយារយីពេលនោះពួកគេក៏វាយបកទៅវិញតើចុងក្រោយគ្រួសារបិសាចនេះអាចធ្វើឲ្យមនុស្សទទួលយកពួកគេបានដែរឬទេ?

ងាកមកមើលតារាដែលបានបញ្ចូលសម្លេងឲ្យតួអង្គនៅក្នុងរឿងនេះវិញគឺថាសុទ្ធតែតារាសម្តែងជួរមុខតែម្តង។មានដូចជាអ្នកស្រី Charlize Theron សម្តែងនៅក្នុងរឿង Fast & Furious 8, កញ្ញា Chloe Grace Moretzដែលបានសម្តែងនៅក្នុងរឿង The 5th Wave, លោកFinn Wolfhardសម្តែងនៅក្នុងរឿង IT, លោក Oscar Isaac ដែលធ្លាប់បានសម្តែងនៅក្នុងរឿង Star Wars ជាច្រើនវគ្គក្នុងនោះក៏មានលោក Snoop Doggដែលបានបញ្ចូលឲ្យតួអង្គ Cousin Ittរួមទាំងកញ្ញាPomKlementieffដែលបានសម្តែងជា Mantis នៅក្នុងរឿង Guardians of the Galaxy ក៏ដូចជា Avengers ផងដែរ។

កុំភ្លេចមកទស្សនារឿង The Addams Family ជាមួយគ្រួសាររបស់អ្នកនៅថ្ងៃនេះ។ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះនិងពត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមរយៈwww.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាចadd ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមានID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុននិងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។