ទទួលយកភាពភ័យខ្លាចក្នុងរឿង “អាថ៌កំបាំងផ្ទះចម្លែក” នៅគ្រប់រោងភាពយន្តក្នុងថ្ងៃនេះ
Home December 11, 2019 sovann khmernote

ខ្សែភាពយន្តដ៏រន្ធត់ថ្មីមួយទៀតទើបតែនឹងមកដល់ក្នុងរោងភាពយន្តកម្ពុជា រឿង “អាថ៍កំបាំងផ្ទះចម្លែក” ដែលជាខ្សែភាពយន្តមួយដែលប្រិយមិត្តដែលចូលចិត្តទស្សនារឿងរន្ធត់ៗ និងព្រឺសម្បុរមិនគួរមើលរំលងនោះឡើយ។

ខ្សែភាពយន្ត “អាថ៍កំបាំងផ្ទះចម្លែង” នឹងនាំទស្សនិកជនទៅកាន់ផ្ទះដ៏អាថ៌កំបាំងមួយដែលត្រូវបានប្រគល់អោយទៅនារីម្នាក់បន្ទាប់ពីលោកតារបស់គេបានចែកឋានទៅ។ បន្ទាប់ពីបានរើចូលមកនៅក្នុងផ្ទះដ៏ធំមួយនេះ នារីម្នាក់នេះបានជួបប្រទះនូវរឿងរ៉ាងចម្លែកៗ និងគួរអោយព្រឺសម្បុរជាច្រើន ដែលរឿងទាំងនោះមិនអាចអោយនាងបរិយាយបាននោះឡើយ។ ក្រោយពីជួបនូវហេតុការណ៍ទាំងនោះ នាងបានរកឃើញខ្លួនឯងចង់ដឹងពីប្រវិត្តនៃគេហដ្ឋានចម្លែកមួយនេះខ្លាំងជាងមុនទៅទៀត។ ប៉ុន្តែអ្វីដែលនាងនឹងស្មានមិនដល់នោះគឺ ប្រវត្តិនៃរឿងរ៉ាវដែលនាងនឹងរកឃើញនឹងត្រូវប៉ះពាល់នឹងជីវិតរបស់ខ្លួន។

ចូលរួមស្វែងរកនូវអាថ៍កំបាំងដ៏រន្ធត់ ក្នុងផ្ទះចម្លែកមួយជាមួយនឹងនារីម្នាក់នេះក្នុងខ្សែភាពយន្ត “អាថ៍កំបាំងផ្ទះចម្លែក” ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។