ខ្សែភាពយន្តកូរ៉េបែបស្នេហាលាយឡំជាមួយនឹងកំប្លែងថ្មី “កំលោះបាក់ស្បាតប៉ះ ក្រមុំខូចចិត្ត” មានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ! (មានវីដេអូ)
Home December 11, 2019 sovann khmernote

ខ្សែភាពយន្តកូរ៉េបែបស្នេហាលាយឡំជាមួយនឹងកំប្លែង “កំលោះបាក់ស្បាតប៉ះក្រមុំខូចចិត្ត”ជាខ្សែភាពយន្តបែបមនោសញ្ចេតនាប្រចាំឆ្នាំ ២០១៩ នេះបានមកដល់ក្នុងរោងភាពយន្តហើយ។ ខ្សែភាពយន្តនេះនិយាយពីសាច់រឿងមនោសញ្ចេតនារបស់មនុស្សប្រុសម្នាក់ឈ្មោះ Jae-Hoonដែលត្រូវបានឈឺចាប់ដោយសារសង្សាររបស់គាត់ហើយជួបជាមួយនឹងSun-young ដែលត្រូវមិត្តប្រុសរបស់នាងក្បត់។ ទាំងពីរនាក់សុទ្ធតែខូចចិត្តដោយសារតែបែកបាក់ពីស្នេហាចាស់ហើយបានDate ជាមួយគ្នាដើម្បីយល់ចិត្តគ្នា។ សម្រាប់អ្នកចូលចិត្តខ្សែភាពយន្តមនោសញ្ចេតនាបែបកំប្លែង កុំភ្លេចមកទស្សនា “កំលោះបាក់ស្បាតប៉ះក្រមុំខូចចិត្ត”ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។