ចាន់ សុបញ្ញា ម្ចាស់ជ័យលាភី X-FACTOR CAMBODIA មកច្រៀងខនសឺតនៅខេត្តស្ទឹងត្រែង ត្រូវមហាជនចោមរោមថតរូបជាមួយពោរពេញដោយស្នាមញញឹម
សិល្បៈ December 23, 2019 sovann khmernote

បន្ទាប់ពី ចាន់ សុបញ្ញា ក្លាយជាម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia រដូវកាលទី១ តារាចម្រៀងវ័យវ័យក្មេងរូបនេះកាន់តែទទួលបានការគាំទ្រ អាណិតស្រលាញ់ពីមហាជន ក្រៅពីមានទឹកដមសម្លេងពីរោះតារាចម្រៀងរូបនេះមានអត្តចរិតសុភាពរាបសា មិនឆ្មើងឆ្មៃ។

ជាក់ស្តែងណាស់ថ្មីៗនេះ ចាន់ សុបញ្ញា បានបង្ហាញវត្តមានច្រៀងនៅក្នុងខនសឺតមួយនៅឯទីរួមខេត្តស្ទឹងត្រែង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ចាន់ សុបញ្ញា ធ្វើឲ្យបងប្អូនដែលបានការប្រគុំតន្ត្រីចោមរោមថតជាមួយ ដោយការស្រលាញ់ចូលចិត្ត ក្នុងនោះ ចាន់ សុបញ្ញា បានសរសេររៀបរាប់ថា៖ “អរគុណ​ដល់ពុកម៉ែបងប្អូន​ នៅខេត្តស្ទឹងត្រែង​ ដែលគាំទ្រខ្ញុំបាទ​ ចាន់​ សុបញ្ញា​ ️️ហេីយជូនពរដល់ពុកម៉ែបងប្អូនអ៊ុំប្រុសអ៊ុំស្រី អោយមានសុខភាពល្អសំណាងល្អ”៕