នៅចាំតួ​ឯកស្រីរឿង “Winter Sonata” ឬទេ? តារាស្រីរូបនេះកំពុងពរពោះកូនដំបូងក្នុងវ័យ៤៤ឆ្នាំ

ប្រិយមិត្តដែលនិយមតាមដានរឿងភាគកូរ៉េប្រាកដជានៅចាំច្បាស់នូវតួឯកស្រីរឿង “Winter Sonata” ដែលល្បីល្បាញខ្លាំងកាលពីជិត២០ឆ្នាំមុន គឺអ្នកនាង Choi Ji Woo ដោយថ្មីៗនេះខាងផលិតកម្មបានប្រកាសដំណឹងដ៏ល្អមួយដល់អ្នកគាំទ្រ ដោយតារាស្រីវ័យ៤៤ឆ្នាំរូបនេះកំពុងតែពរពោះកូនដំបូង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ បានឲ្យដឹងថា ផលិតកម្ម YG បានប្រកាសជាផ្លូវការនូវដំណឹងមានផ្ទៃពោះរបស់តារាសម្តែង Choi Ji Woo ដែលនាងអាចនឹងសម្រាលបុត្រនៅខែឧសភា ឆ្នាំ២០២០។ តារាសម្តែង Choi Ji Woo បានរៀបការកាលពីខែមីនា ឆ្នាំ២០១៨ ដោយគេដឹងថាស្វាមីរបស់នាងជាពាណិជ្ជករមួយរូប។ សូមរំលឹកថា អ្នកនាង Choi Ji Woo បានប្រឡូកក្នុងសិល្បៈដំបូងកាលពីឆ្នាំ១៩៩៤ និងសម្តែងក្នុងរឿងល្បីៗជាច្រើនដូចជា ‘Winter Sonata’ និង ‘Stairway to Heaven’៕

Written By

sovann khmernote