RIP! តារាកំប្លែងនាយស្មាញ បានទទួលមរណភាពមុននេះបន្តិចដោយគ្រោះថ្នាក់ចរាចរណ៍
សិល្បៈ December 28, 2019 បក្សីចាំក្រុង

មុននេះបន្តិុច ប្រភពពីលោកហេង ឡុង បានផ្សព្វផ្សាយឲ្យដឹងពីករណីដ៏រន្ធត់មួយដោយតារាកំប្លែងនាយស្មាញ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិត លោកហេង ឡុង បានសរសេរបន្ថែមថា៖ ” ដំណឹងមរណភាព តារាកំប្លែងនាយស្មាញ បានទទួលមរណភាពមុននេះបន្តិចដោយគ្រោះថ្នាក់ចរាចរ ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខ្ញុំបាទបានជូនដំណឹងទៅអាជ្ញាធរខណ្ឌមានជ័យរួចហើយ។ សុំវិញ្ញាណក្ខន្ធរបស់ពូទៅកាន់សុខគតិភព”៕