សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបុណ្យសពនាយស្មាញ ថវិកាចំនួន ២លានរៀល ,បើសិនបងប្អូនចង់ចូលបុណ្យ អាចទំនាក់ទំនងលេខប្រពន្ធ នាយស្មាញបាន
សិល្បៈ December 28, 2019 បក្សីចាំក្រុង

កាលពីល្ងាចមិញនេះ លោកហេង ឡុង បានផ្សព្វផ្សាយឲ្យដឹងពីករណីដ៏រន្ធត់មួយដោយតារាកំប្លែងនាយស្មាញ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដោយលោកបានសរសេរបន្ថែមថា៖ ” ដំណឹងមរណភាព តារាកំប្លែងនាយស្មាញ បានទទួលមរណភាពមុននេះបន្តិចដោយគ្រោះថ្នាក់ចរាចរ ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខ្ញុំបាទបានជូនដំណឹងទៅអាជ្ញាធរខណ្ឌមានជ័យរួចហើយ។ សុំវិញ្ញាណក្ខន្ធរបស់ពូទៅកាន់សុខគតិភព”។

ហើយមុននេះបន្តិចដែរ ប្រភពពីលោកហេង ឡុង ដដែលបានបង្ហោះឲ្យដឹងថា៖ លោក ម៉ារ៉ា ប៊ុណ្ណា តំណាងមូលនិធិ “សិល្បៈចាស់ជរា” បានពាំនាំយកថវិកា២លានរៀល របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅចូលបុណ្យសពនាយស្មាញ នៅឯគេហដ្ឋានទល់មុខវត្តព្រែកហូរ។ សូមអំពាវនាវដល់បងប្អូនខ្មែរ និងសិល្បករសិល្បការនីទាំងអស់ ដែលដែលអាណិតស្រឡាញ់គាត់ សូមអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនិងចូលបុណ្យតាមសទ្ធាជ្រះថ្លា។ សូមទំនាក់ទំនងលេខទូរសព្ទប្រពន្ធរបស់គាត់ 012 932672/ 018 545 1819៕