មិនធម្មតា! ក្រុមរាំ OMG តំណាងឲ្យកម្ពុជា បានឈ្នះលេខ១ ក្នុងការប្រកួតរាំក្នុងកម្មវិធី Awesome LIVE with BLACKPINK នៅប្រទេសឥណ្ឌូនេស៊ី

កាលពីពេលថ្មីៗនេះក្រុមរាំ OMG សមាជិក៤រូបបានទៅប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមព្រឹត្តិការណ៍អន្តរជាតិមួយដែលមានឈ្មោះថា Galaxy A 2020 Awesome Live ដែលបានប្រារព្វឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ ជាពិសេសក្រុមរាំដ៏ល្បី OMG Girls Dance Crew ក៏បានសម្តែង និងប្រកួតក្បាច់រាំចង្វាក់របស់ Blackpink ផងដែរ។ អ្វីដែលគួរឲ្យរំភើបនោះក្រោយការប្រកួតក្រុមរាំ OMG ដែលតំណាងអោយប្រទេសកម្ពុជា បានចំណាត់ថ្នាក់លេខ១ ដោយ ក្រុមចម្រៀងនារីកូរ៉េ BLACKPINK ធ្វើជាគណៈកម្មការដាក់ពិន្ទុផ្ទាល់។

សូមបញ្ជាក់ថាមួយរយៈចុងក្រោយនេះក្រុមរាំ OMG បានតំណាងកម្ពុជាចូលរួមការប្រកួតក្បាច់រាំ K-POP ដូចជាកាលពីឆ្នាំ២០១៩ ព្រឹត្តិការណ៍ K-pop World Festival ដោយមានការចូលរួមចំនួន ១២ក្រុម មកពីជុំវិញពិភពលោក ពុំទទួលចំណាត់ថ្នាក់ និងដើមឆ្នាំ២០២០នេះ ក្រុមរាំ OMG បានឈ្នះលេខ ១ ក្នុងការប្រកួតរាំក្នុងកម្មវិធី Awesome LIVE with BLACKPINK នៅប្រទេស Indonesia៕

Written By

sovann khmernote