ពិតជាស្រស់ស្អាត! ទឹម រដ្ឋា និង សូលឃូល បង្ហាញខ្លួនក្នុងសម្លៀកបំពាក់បុរាណច្នៃដកស្រង់ពីឈុតមួយនៃប្រវត្តិសាស្រ្តខ្មែរ
សិល្បៈ January 15, 2020 sovann khmernote

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹកបង្ហាញពី ភាពស្រស់ស្អាត និងបង្ហាញអត្តសញ្ញាណខ្មែរនៃឈុតបុរាណមួយដែលតារាសម្តែង ទឹម រដ្ឋា និង សូលឃូល បានស្លៀកថតបង្ហាញនូវភាពអង់អាច។ ឈុតនេះត្រូវបានច្នៃដោយលោក ឯម រៀម ច្នៃដកស្រង់ពីឈុតមួយនៃ ប្រវត្តិសាស្រ្តខ្មែរ គឺ «ព្រះបាទសុរយៈវម៌ទី2 ឬ ព្រះនាម សុរិយវរ្ម័នទី2» ត្រង់ឈុតនេះ គឺទ្រង់កំពុងត្រួតពិនិត្យនូវគំរោងសាងសង់ប្រាសាទអង្គរ។

ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Path Kong បានសរសេររៀបរាប់ថា៖ “ដើម្បីផ្សព្វផ្សាយពីទម្រង់សិល្បៈខ្មែរ អោយពួកយេីងបានស្គាល់ទូលំទូលាយ និង ដើម្បីគាំទ្រវប្បធម៌ខ្មែរ Mirror Studio & Photography យើងខ្ញុំសូមបង្ហាញនៅឈុតសម្លៀកបំពាក់បុរាណច្នៃដកស្រង់ពីឈុត១នៃ ប្រវត្តិសាស្រ្តខ្មែរ គឺ «ព្រះបាទសុរយៈវម៌ទី2 ឬ ព្រះនាម សុរិយវរ្ម័នទី2» ។ ត្រង់ឈុតនេះ គឺទ្រង់កំពុងត្រួតពិនិត្យនូវគំរោងសាងសង់ប្រាសាទអង្គរ។ ច្នៃម៉ូតដោយ លោក ឯម រៀម Riem Em ផាត់មុខដោយ បង ដា Bong Da តារាបង្ហាញម៉ូតដោយ កញ្ញា ទឹម រដ្ថា Tim Rotha និង លោក សូលឃូល Sool Cool ប្រធានផលិត Kong Kennra ថតរូប និង អេឌីត Path Kong ជំនួយការថតរូប Prem Prem Ly Chhay Pakeout Mirror Keo Seyha វីដេអូហាយឡាយ: Kong Dyna”៕ តោះមកមើលរូបភាព Mirror Studio & photography នៅខាងក្រោមនេះ៖