គ្រូពេទ្យកម្ពុជា និងគុយវ៉ែត ព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ២៥០ នាក់ នៅគ្លីនិកពេទ្យភ្នែក

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ថ្នាក់ដឹកនាំពាក់ព័ន្ធបានចូលរួមកម្មវិធីដំណើរការគម្រោងវះកាត់ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទៅចំនួន ២៥០ នាក់ ដែលនឹងព្យាបាលចាប់ពីថ្ងៃទី១៥-៣០ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យភ្នែកកម្ពុជា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គម្រោងនេះរៀបចំដោយ អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងការអភិវឌ្ឍ សហការជាមួយពេទ្យភ្នែកកម្ពុជា ក្រោមការឧបត្ថម្ភដោយសមាគមសប្បុរសធម៌អាន់ណាយ៉ាត នៃប្រទេសគុយវែត ដែលមានអ្នកជំងឺភ្នែកមកទទួលសេវាព្យាបាលចំនួន ២៥០នាក់ មកពីបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ៕

រូបភាព៖ BTV CAMBODIA

Written By

sovann khmernote