ប្រពៃណាស់! សៀវភៅផាត់ពណ៌ តួអង្គក្នុងរឿងរាមកេរ្តិ៍ ត្រៀមបង្ហាញខ្លួន ដើម្បីបណ្តុះគំនិតក្មេងៗឲ្យយល់ដឹង ស្រលាញ់ និងលើកស្ទួយវប្បធម៌ខ្មែរ
សិល្បៈ January 16, 2020 SAM

កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុម យុវជនល្ខោនខោលកម្ពុជា បានបង្កើតសៀវភៅផាត់ពណ៌ តួអង្គក្នុងរឿងរាមកេរ្តិ៍ ដើម្បីបណ្តុះគំនិតរបស់ក្មេងៗឲ្យបានស្គាល់ ស្រលាញ់ ការពារ ថែរក្សា និងបន្តអភិវឌ្ឍន៍វប្បធម៌បុរាណរបស់ខ្មែរ។ ក្រុម យុវជនល្ខោនខោលកម្ពុជា ក៏បានប្រកាសស្វែងរករោងបោះពុម្ព ដើម្បីសហការធ្វើជាដៃគូរក្នុងការបោះពុម្ព សៀវភៅផាត់ពណ៌នេះផងដែរ។

ឥលូវនេះសៀវភៅផាត់ពណ៌នេះ បានលេចរូបរាងបណ្តើរៗហើយ ហើយយោងតាមការបញ្ជាក់ពីលោក ម៉ូ ខុន ច័ន្ទសិទ្ធិការ្យ ល្ខោនខោល បានឲ្យដឹងថា ” គាំទ្រ រឺទេបងប្អូន ? សម្រាប់ខ្ញុំវាប្រសេីជាងគំនូរបរទេស វាជាការបញ្រ្ជាបសិល្បៈវប្បធម៌ជាតិដល់កូនៗរបស់អស់លោកអ្នកតាំងពីកុមារភាពនៃពួកគេ ចុះបងប្អូនយល់យ៉ាងណា ? Coming Soon”។ ដូច្នេះកុំភ្លេចជួយគាំទ្រ សៀវភៅផាត់ពណ៌ តួអង្គក្នុងរឿងរាមកេរ្តិ៍ ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌ជាតិខ្មែរយើង៕