ចូលរួមរំលែកទុក្ខ! ស្វាមីរបស់តារាសម្តែង ឡោម លក្ខិណា ទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកនេះ
សិល្បៈ January 16, 2020 sovann khmernote

ជារឿងមួយគួរឲ្យសោកស្តាយដោយ តារាសម្តែង លោក ផា ពិសទ្ធិ ជាស្វាមីរបស់តារាសម្តែង ឡោម លក្ខិណា បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២០នេះ ដោយសពតម្កល់ទុកនៅវត្តក្រាំងធ្នុង។ ដោយតារាសម្តែង ឡោម លក្ខិណា បានសរសេរសារយ៉ាងដូច្នេះថា៖

“យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចរាចរណ៍។ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យេីងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ សូមអរគុណ​ សូម​បងទៅកាន់ទីស្ងប់សុខរឿងកូនបងកុំបារម្ភអូននឹងមេីលថែកូនអោយល្អ​ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីអីអូនមួយម៉ាត់”៕