ក្រោយជួបបញ្ហាមួយរយៈកន្លងមកនេះ ឪពុកក្មេក ពេជ្រ សូលីកា បានបង្ហោះសារលើកទឹកចិត្តកូនស្រីដ៏មានអត្ថន័យ

មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីឃាត់ខ្លួនជនល្មើសមានឈ្មោះ ស៊ិន ស្រីនាង ត្រូវបានគេស្គាល់ថាជាម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ដោយមានការចុះផ្សាយព្រោងព្រាតពេញបណ្តាញសង្គមកន្លងទៅនេះ។ បន្ទាប់ពីពេជ្រ សូលីកា បានធ្វើការសុំទោសចំពោះក្រុមគ្រួសារជនរងគ្រោះ និងបានដាក់បាត្រឧទិ្ទសកុសលសុំការ អហោសិកម្មពីគ្រួសារសព ជំនួសម្ដាយ ដែលជាជនល្មើស ក៏មានសិល្បករ សិល្បការិនី និងមហាជនជាច្រើនបានធ្វើការលើកទឹកចិត្តចំពោះពេជ្រ សូលីកា កុំគិតច្រើន និងថែទាំសុខភាពកូនក្នុងផ្ទៃ។

ក្រោយពីមានរឿងរ៉ាវនេះ ឪពុកក្មេករបស់ ពេជ្រ សូលីកា ក៏បានបង្ហោះសារជាភាសាអង់គ្លេសយ៉ាងដូច្នេះថា៖ “It was devastated to hear the news of Sok Ly ‘s death please know that my thoughts and prayers are with you and your family……please stop crying dear Pich Solikah, you have to think about your baby, we know crying is how your heart speaks, when your lips can’t explain the pain you feel. Remember if you are alone and sad we’ll be your shadow. If you want to cry we will be your shoulder. If you are not happy we will be your smile. If you need us we will always be there. Love from mummy & daddy”។

“ពិតជាក្រៀមក្រំណាស់នៅពេលឮដំណឹងមរណភាពរបស់ សុខ លី សូមឱ្យអ្នកដឹងថា ការគិត និងការអធិស្ឋានរបស់ខ្ញុំគឺនៅជាមួយអ្នក និងក្រុមគ្រួសាររបស់អ្នក …… សូមមេត្តាឈប់យំ ពេជ្រ សូលីកា ជាទីស្រឡាញ់ អ្នកត្រូវគិតពីកូនក្នុងពោះ យើងដឹងថាការយំគឺជាអ្វីដែលបេះដូងអ្នកចង់និយាយ នៅពេលបបូរមាត់របស់អ្នកមិនអាចពន្យល់ពីអារម្មណ៍ឈឺចាប់របស់អ្នកបាន។ ចងចាំថាប្រសិនបើអ្នកឯកា និងសោកសៅ យើងនឹងធ្វើជាស្រមោលរបស់អ្នក។ ប្រសិនបើអ្នកចង់យំ យើងនឹងក្លាយជាស្មារបស់អ្នក។ ប្រសិនបើអ្នកមិនសប្បាយចិត្ត យើងនឹងក្លាយជាស្នាមញញឹមរបស់អ្នក។ ប្រសិនបើអ្នកត្រូវការយើង យើងនឹងនៅទីនោះជានិច្ច។ ពីម៉ាក់ និងប៉ា ដោយក្ដីស្រឡាញ់”៕

Written By

SAM