ឆៃ លីដាឡែន ចូលរួមរំលែកទុក្ខ ក្រោយស្វាមីរបស់ ឡោម លក្ខិណា ទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹកនេះមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងក្រោយតារាសម្តែង លោក ផា ពិសទ្ធិ ជាស្វាមីរបស់តារាសម្តែង ឡោម លក្ខិណា បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០នេះ ដោយសពតម្កល់ទុកនៅវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ ។

ក្រោយទទួលដំណឹងនេះ ក្នុងនាមខ្លួនធ្លាប់ជាសមាជិកក្រុមរ៉ៃមាស ឆៃ លីដាឡែន ​បានបង្ហោះសាររំលែកទុក្ខយ៉ាងដូច្នេះថា៖ “បងពិតជារន្ធត់ចិត្តណាស់​ ពេលបងបានលឺដំណឹងនេះ​ បងឃេីញប្អូនស្រីមានគ្រួសារបងសប្បាយចិត្តហេីយពេលឃេីញប្អូនមានក្តីសុខបងកាន់តែសប្បាយចិត្ត​ ទោះយេីងមិនមែនបងប្អូនបង្កេីត​ តែយេីងជាបងប្អូននៅក្នុងក្រុមរ៉ៃមាសដូចបងប្អូនបង្កេីតអញ្ចឹង​។ ត្រូវតែរឹងមាំណាប្អូនស្រី​ ប្អូនជាមនុស្សរឹងមាំតាំងពីដេីមមកហេីយ​ អូនត្រូវតែរឹងមាំបន្តទៀតណា​ ដេីម្បីកូនអូន​ មេីលថែកូនអោយល្អ​ ត្រូវរឹងមាំដេីរទៅមុខជាមួយកូនបន្តទៀត បងពិតជាសោកស្តាយនឹងចូលរួមរំលែកទុក្ខប្អូនស្រីផងឡោម លក្ខិណា”៕

Written By

sovann khmernote