ស្រស់ស្អាតណាស់! និស្សិតសាកលវិទ្យាល័យ NUM គ្រងមកុដ Miss Planet Cambodia២០២០ នឹងតំណាងកម្ពុជា ប្រកួត «Miss Planet International» នៅដើមឆ្នាំនេះ
សិល្បៈ January 16, 2020 naren khmernote

នៅទីបំផុត បានរកឃេីញហេីយម្ចាស់មកុដបវរកញ្ញាភពផែនដីកម្ពុជា Miss Planet Cambodia ឆ្នាំ២០២០ គឺបានទៅលេី ប៉ុន សុរ៉ាវត្តី ដែលមានអាយុ២០ឆ្នាំ កម្ពស់ 1.70 cm មកពីខេត្តកំពង់ស្ពឺ។ ដោយកាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ការប្រកួតសម្រស់«Miss Planet Cambodia» ឆ្នាំ២០២០ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដោយការជម្រុះយ៉ាងសម្រិតសម្រាំងក្នុងចំនោមបេក្ខភាព១៥នាក់។

កញ្ញា ប៉ុន សុរ៉ាវត្តី ពាក់ស្លាកលេខ១៤ ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាឆ្នាំសិក្សាមូលដ្ឋាននៃមហាវិទ្យាល័យទេសចរណ៍។ Miss Planet Cambodia ឆ្នាំ២០២០ កញ្ញា ប៉ុន សុរ៉ាវត្តី នឹងតំណាងកម្ពុជា ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «Miss Planet International» នៅក្នុងខែមេសា ឆ្នាំ២០២០ ដែលមានបវកញ្ញាទាំង៧០ប្រទេសចូលរួម ហើយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះជាលើកទី២៕