អាណិតណាស់! ឡោម លក្ខិណា យំឱបស្រីអូន រៀបរាប់ពីជីវិតកម្សត់ ដោយកំព្រាឪពុកតាំងពីតូចដោយសារចោរប្លន់សំលាប់ ពេលនេះកូនគាត់អាយុ១០ខែក៏កំព្រាឪពុកដោយសារគ្រោះថ្នាក់ចរាចរណ៍
សិល្បៈ January 17, 2020 naren khmernote

កាលពីពេលថ្មីៗនេះមានដំណឹងគួរឲ្យសោកស្តាយនិងរន្ធត់ចិត្តជាពន់ពេកដោយតារាសម្តែង លោក ប៉ា ច័ន្ទពិសិទ្ធ ស្វាមីតារាសម្តែង ឡោម លក្ខិណា បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយពិធីបុណ្យសពរបស់តារាសម្តែងលោក ពិសិទ្ធ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ត ក្រាំងធ្នង់ ហើយត្រូវបូជានៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩យប់។

ក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនី សាច់ញាតិ ជិតឆ្ងាយ បានចូលរួមពិធីបុណ្យសព ក្នុងនោះផងដែលអ្នកនាង Ah RY Noun ហៅស្រីអូន ក៏បានបង្ហាញវត្តមានព្រមទាំងបានយំឱបផ្តល់កម្លាំងចិត្តដល់ ឡោម លក្ខិណា ដោយស្រីអូន បានសរសេររៀបរាប់ថា៖ “គាត់ទ្រហ៊ោយំប្រាប់ខ្ញុំថា គាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្ដីដោយសារចោរប្លន់សំលាប់ពេលរត់ម៉ូតូឌុបព្រោះគ្រួសារក្រ ពេលនេះកូនគាត់អាយុ១០ខែក៏កំព្រាឪពុកដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលរត់តាក់សុីមកពីដឹកភ្ញៀវវិញ។ ពុទ្ធោអេីយ រឹងមាំ ឡោម លក្ខិណា – Lorm Leakena ពួកយេីងនៅចាំជួយលេីកទឹកចិត្តគ្រប់យ៉ាងដេីម្បីកូនណាអូន”៕ រូបភាព៖ TV5/សិល្បករកម្ពុជា