ស្អាតកប់! ម៉ាក សែនសូនីតា ដឹកដៃគូស្នេហ៍ថតរូប Pre wedding យ៉ាងស្រស់ស្អាតនៅឆ្នេរសមុទ្ររបស់កម្ពុជាយើង
សិល្បៈ January 18, 2020 SAM

កាលពីពេលថ្មីៗនេះ លេចលឺព័ត៌មានថា កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ដែលជាតារាសម្តែងស្រីមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យគួរឲ្យស្ងើចសរសើរនោះ គ្រោងដឹកដៃអនាគតស្វាមីគឺលោក ប៉ុល វិបូ អតីតអគ្គនាយករងស្ថានីយទូរទស្សន៍ CTN និងជាម្ចាស់ផលិតកម្ម Angkor picture ចូលរោងការឆាប់ៗនាពេលខាងមុខនេះ។

ខណៈថ្ងៃពិសេសជិតមកដល់ ឥលូវយើងមកមើល រូបថត Pre wedding របស់អ្នកទាំង២យ៉ាងស្វីត នៅឯឆ្នេរសមុទ្រ ក្រុងកំពង់សោម ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល។ រូបថត pre wedding នោះបានអ្នកគាំទ្រកញ្ញាកោតសរសើរថាស្អាតយ៉ាងខ្លាំង ហើយរូបថតដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញបែបនេះគឺជាស្នាដៃរបស់ក្រុមការងារ Image Hunter Photography ដែលខិតខំប្រឹងប្រែងសម្រិតសម្រាំងយ៉ាងពិសេស។ ប្រសិនបើអ្នកទាំងអស់គ្នាចង់បានរូបភាព Pre wedding ស្រស់ស្អាតបែបនេះទំនាក់ទំនងទៅកាន់ Image Hunter Photography៕