កញ្ញា ហេង​ កែវនីតា ពិធីការនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន ជះទុនខ្ទង់ម៉ឺនដុល្លារបើកមុខរបររកស៊ីសម្រាប់ខ្លួនឯង
សិល្បៈ January 20, 2020 sovann khmernote

កញ្ញាហេងកែវនីតា ដែលត្រូវបានមហាជនជាច្រើនស្គាល់រួចមកហើយថាជាពិធីការនីដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍បាយ័ន និងជាអតីតកញ្ញាឯកសាប៊ូលុច្ស កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយកញ្ញាបានសហការជាមួយក្រុមហ៊ុន The Icon Group ចំណាយទុនរាប់ម៉ឺនដុល្លា នាំចូលផលិតផលថែតរក្សាបំប៉នសម្រស់និងសុខភាពម៉ាកល្បី Room Berry Detox 7 Day ដែលកំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស។

អ្វីដែលគួរអោយចាប់អារម្មណ៍ផងដែរនោះគឺ ម្សិលមិញយើងបានឃើញគណនេយ្យផ្ទាល់ខ្លួនរបស់កញ្ញាហេងកែវនីតាបានបង្ហោះផងដែថា: “ចា៎ ទេីបឡេីងទទួលមុិញៗ ហ្នឹង រំភេីបខ្លាំងណាស់ សប្បាយៗជាមួយបងប្អូនតំណាងចែកចាយ Room Fiberry Detox 7DAY សាហាវណាស់7DAY យេីងល្បីខ្លាំង ដឹងតាកេីបលុយទៀតហេីយ បងប្អូនយេីង “
គួរបញ្ជាក់ផងដែថាផលិតផល7Day Room Berry Fiber របស់ពិធីការនីល្បីរូបនេះទើបតែចរាចរណ៍លើទីផ្សានៅដើមខែមករានេះប៉ុណ្ណោះតែយើងសង្កេតឃើញថាមានការគាំទ្រខ្លាំងនិងមានតំណាងចែកចាយទូទាំង25ខេត្តក្រុងនិងក្រៅប្រទេសមិនត្រឹមតែប៉ុណ្ណោះក៏ទទួលបានពានរង្វាន់រហូតដល់ទៅ7ផងដែរ ។