ជួយស៊ែរគាំទ្រផង បើយើងមិនធ្វើវាទេ វានឹងបាត់បង់បន្តិចម្តងៗ!​ នេះជាសិល្ប:នៃការចាក់ធាងដូង ឬក្រងធាងដូង របស់និស្សិតសាលារចនា

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាជារៀងរាល់ឆ្នាំសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បះ (​សាលា​រចនា​) តែងតែប្រារព្ធកម្មវិធីពិព័រណ៍ ទេព​កោសល្យ និង​ស្នាដៃ​ ដែលបង្ហាញនូវសិល្បៈបុរាណនានា ជាពិសេសក្រុមសិស្សនិស្សិត នៅក្នុងសាលានេះមានការសហការគ្នា ក្នុងការរៀបចំតុបតែងបង្ហាញនូវស្នាដៃវប្បធម៌​ខ្មែរជាច្រើន។

ជាក់ស្តែងណាស់ថ្មីៗនេះមាននិស្សិតសាលារចនា បានបង្ហោះស្នាដៃខ្លួនដែលបានរៀបចំតែងលម្អនាបរិវេណសាលា ដែលត្រូវគេស្គាល់ថាជាសិល្ប:នៃការចាក់ធាងដូង ឬក្រងធាងដូង។ និស្សិតសាលារចនាឈ្មោះ Visal SK បានសរសេររៀបរាប់ថា៖ “នេះជាសិល្ប:នៃការចាក់ធាងដូងរឺ​ ក៏ក្រងធាងដូង នេះជាការងារដែលខ្ញុំបានធ្វើកន្លងមក​ សប្បាយចិត្តនឹងធ្វើវា បើយើងមិនធ្វើវាទេវានឹងបាត់បង់បន្តិចម្តងៗ។ ​ ក្នុងនាមខ្ញុំជាកូនខ្មែរជំនាន់ក្រោយខ្ញុំចង់អភិរក្សអ្វីដែលជាមរតកបន្សល់ទុកពីដូនតាយើង”៕