នាយពែកមី បញ្ជាក់ពីមូលហេតុបង្ហោះរូបភាពត្រូវប៉ូលិសផាកអស់៤០ម៉ឺន ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក
សិល្បៈ January 22, 2020 SAM

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយ ក្រោយតារាកំប្លែងដ៏ល្បីឈ្មោះនាយពែកមី ត្រូវបានមន្រ្តីនគរ​បាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបងធ្វើការផាកពិន័យ ដោយសារតែបើកបរគោរពច្បាប់ គឺបើកបរហួសល្បឿនកំណត់ និងមិនមានប័ណ្ណបើកបរ។ មុននេះផងដែរ នាយ ពែកមី ក៏បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក អោយដឹងផងដែរថា៖

“មានបងប្អូនខ្លះជេខ្ញុំថា​ ផុសប៉ូលិសចាប់មិនចេះខ្មាសគេ​  បេីខ្ញុំមិនផុស​ តេីមានបងប្អូនប៉ុន្មាននាក់ដែលភ្លេខខ្លួន​ អត់បានមេីលសញ្ញា​ កំណត់ល្បៀន​ (ឧ.​ 40​ )បេីកលេីសល្បឿននេះ​ខុសច្បាប់ ត្រូវប៉ូលិសចាប់អស់លុយ​ $$$$$ ពេលបងប្អូនដឹង​ បងប្អូននឹងប្រយ័ត្ន​ បេីកតាមស្លាកសញ្ញាកំណត់ល្បឿន​ នឹងយកប័ណបេីកបរដាក់ជាប់ខ្លួន​ …….គ្មានអ្នកណាគោរពច្បាប់បាន១០០ល្អរឥតខ្ចោះនោះទេ​ រួមទាំងអ្នកជេនឹងផង​!”៕