ឯកឧត្តមអភិបាលខេត្តសៀមរាប អរគុណថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ស្កែនវីរុសកូរ៉ូណាដោយម៉ាស៉ីនដែលផ្តល់ដោយក្រសួងសុខាភិបាល

ថ្មីៗនេះមានការព្រួយបារម្ភដោយសារការផ្ទុះឡើងរបស់មេរោគរលាកសួតធ្ងន់ធ្ងរ corona ដែលធ្វើឲ្យបណ្តាលប្រទេសជាច្រើនមានអ្នកឆ្លងមេរោគនេះ ខណៈកម្ពុជាមិនទាន់រកឃើញមានករណីឆ្លងវិរុសនេះទេ។ លោកទៀ សីហាអភិបាលខេត្តសៀមរាប បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមរបស់លោកថា៖ “សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក្នុងការស្វែងរកជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះតាមរយៈការស្កែនដោយម៉ាស៉ីនដែលផ្តល់ដោយក្រសួងសុខាភិបាល ហើយបានប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ពិនិត្យការងារ_នៃក្រុមចត្តាឡីស័ក_ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិ”។ ចុងក្រោយសង្ឃឹមថាកម្ពុជាគ្មានករណីឆ្លងវិរុសនេះទេ៕