ហុងកុង ហាមឃាត់ការនាំចេញម៉ាស់ទៅលក់ក្រៅស្រុក ព្រោះតម្រូវការក្នុងស្រុកផ្គត់ផ្គង់ស្ទើរមិនគ្រាន់

តាមប្រភពព័ត៌មាន Time បានអោយដឹងថា រដ្ឋាភិបាលហុងកុង បានធ្វើការហាមឃាត់ ការនាំចេញម៉ាស់ទៅលក់ក្រៅស្រុក ខណៈដែលការផ្គត់ផ្គង់ម៉ាស់នៅក្នុងស្រុក ស្ទើរដាច់ស្តុកម្តងៗ។ សេចក្តីហាមឃាត់នេះធ្វើឡើងក្រោយពេលដែល ជំងឺផ្លូវដង្ហើមដ៏កាចសាហាវ Coronavirus បានផ្ទុះឡើងនៅប្រទេសចិន ដែលបច្ចុប្បន្នមានអ្នកស្លាប់ដល់ទៅជាង៥០នាក់ និងមនុស្សជិត២ពាន់នាក់ទៀត កំពុងឆ្លងជំងឺមួយនេះ។

នៅក្នុងទីក្រុងម៉ាកាវ វិញត្រូវបានអាជ្ញាធរធ្វើការរឹតត្បិតយ៉ាងខ្លាំងចំពោះការទិញម៉ាស់ពីសំណាក់ប្រជាជន ដោយក្នុងនោះមនុស្សម្នាក់អាចទិញម៉ាស់យ៉ាងច្រើនបំផុត ១០តែប៉ុណ្ណោះ ហើយត្រូវបង្ហាញអត្តសញ្ញាណបណ្ណទើបអាចទិញម៉ាស់បាន ដោយការរឹតត្បិតបែបនេះដើម្បីធានាបានថា ការផ្គត់ផ្គង់ម៉ាស់ត្រូវតាមគោលដៅ និងគ្រប់គ្រាន់នៅក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកស្លាប់ថ្មីនោះមាន ១៣ នាក់នៅខេត្ត Hubei ដែលជាចំណុចសំខាន់នៃការផ្ទុះវីរុសនេះឡើង ខណៈសៀងហៃបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន។ រហូតមកដល់ពេលនេះអាជ្ញាធរចិនបានរាយការណ៍ថា អ្នកឆ្លងវីរុសនេះមានចំនួន ១ ៩៧៥ ករណីនៅទូទាំងប្រទេស៕

Written By

sovann khmernote