Update: ចិន កំពុងពន្លឿនការស្រាវជ្រាវផលិតវ៉ាក់សាំង ការពារជំងឺ Coronavirus ស្របពេលអ្នកឆ្លងជំងឺកើនដល់ជាង២ពាន់នាក់

តាមការចុះផ្សាររបស់កាសែត South China Morning Post បានអោយដឹងថា អ្នកវិទ្យាសាស្ត្រចិន កំពុងពន្លឿនការសិក្សារស្រាវជ្រាវ ផលិតវ៉ាក់សាំងការពារជំងឺ Coronavirus ស្របពេលដែលមានអ្នកឆ្លងជំងឺនេះកើនដល់ 2077 នាក់ហើយគិតត្រឹមម៉ោង 2:30 នាទីរសៀលថ្ងៃទី 26 ខែមករា ឆ្នាំ2020 នេះ។

ចំនួនតួលេខនៃអ្នកឆ្លងជំងឺ Coronavirus បានកើនឡើងទ្វេដងក្នុងរយៈពេល 36 ម៉ោងចុងក្រោយនេះ ដែលធ្វើអោយចិនសម្រេចចិត្តបិទចោលកន្លែងទេសចរណ៍ធំៗមួយចំនួន ដើម្បីការពារនិងកាត់បន្ថយការឆ្លង។ នៅថ្ងៃអាទិត្រ នេះដែររដ្ឋាភិបាលអាមេរិក បានជម្លៀសមន្ត្រីរបស់ខ្លួនចេញពីខេត្ត Wuhan ដើម្បីសុវត្ថិភាពរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ឥទ្ធិពលនៃជំងឹ Coronavirus បានរាលដាលយ៉ាងឆាប់រហ័ស ធ្វើអោយពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង៕

Written By

sovann khmernote