ចិនប្រកាសអាសន្ន ថាមេរោគ Coronavirus មានសមត្ថភាពកាន់តែខ្លាំង ក្នុងការរីករាលដាល

កាសែតសឹង្ហបូរី channelnewsasia បានចុះផ្សាយពីសម្រង់សំដីរបស់លោក Ma Xiaowei រដ្ឋមន្ត្រីសុខាភិបាលជាតិចិន នៅថ្ងៃអាទិត្រនេះថា ចិនបានប្រកាសអាសន្នពីការរីករាលដាល នៃមេរោគ Coronavirus ដែលវាកំពុងតែមានសមត្ថភាពខ្លាំងឡើងៗ រហូតមកទល់ពេលនេះមានមនុស្សប្រមាណ 2077 បានឆ្លងមេរោគនេះ ហើយលោក Ma Xiaowei បានលើកឡើងថា ចំនួននេះនឹងមានការកើនឡើងជាបន្តទៀត។

លោក Ma បាននិយាយនៅចំពោះមុខអ្នកកាសែតថា ចំពោះមេរោគ Coronavirus នេះយើងមានការយល់ដឹងពីវានៅមានកំរិតនៅឡើយ ដោយយើងមិនអាចប៉ាន់ស្មានបានទេថា វានឹងផ្តល់ហានិភ័យដល់មនុស្សជាតិដល់កម្រិតណាឡើយ។ គួរបញ្ជាក់ផងដែរថាជំងឺផ្លូវដង្ហើមថ្មីដ៏កាចសាហាវ ឈ្មោះថា Coronavirus បានចម្លងមនុស្សដល់ទៅ 2077 នាក់ និងស្លាប់ 56 នាក់ គិតត្រឹមម៉ោង 2:36 នាទី ថ្ងៃអាទិត្រ នេះ ហើយគេប៉ាន់ស្មានថាតួលេខនេះនឹងមានការកើនឡើងជាបន្តបន្ទាប់៕

Written By

sovann khmernote