ម៉ាសចំនួន១លានម៉ាស ត្រៀមចែកជូនមន្ត្រី និងភ្ញៀវជាតិ-អន្តរជាតិនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីការពារជំងឺឆ្លងថ្មីកូរ៉ូណាវីរុស

យោងតាមប្រភពព័ត៌មានពីលោក ផែង វណ្ណៈ បានឲ្យដឹងថា ប៉ុស្តិ៍​នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែត នឹងធ្វើការចែកម៉ាសចំនួន ១លានម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស​ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ស្អែកនេះតទៅ។

ពិធីចែកម៉ាសចំនួន១លាននេះ នឹងធ្វើឡើងក្រោមអធិបភាពឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់។ ក្រៅពី​ការចែកម៉ាសនេះ​ ក្រសួងសុខាភិបាល​ក៏បានដាក់​ម៉ាស៊ីន​ស្គេន​អ្នកដំណេីរ​ផងដែរ​៕

Written By

SAM