កីឡាករបាល់បោះ NBA ដ៏ល្បីឈ្មោះ Kobe Bryant ជាមួយនឹងកូនស្រីស្លាប់បាត់បង់ជីវិត ដោយសារជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

អាមេរិក៖ កីឡាករបាល់បោះ NBA ដ៏ល្បីឈ្មោះ លោក Kobe Bryant បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមករាថ្មីៗ នៅពេលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់លោកបានធ្លាក់ និងឆាបឆេះអណ្តាតភ្លើងនៅឯជាយក្រុង Los Angeles ដោយបានសម្លាប់មនុស្សទាំងអស់ ៩ នាក់នៅលើឧទ្ធម្ភាគចក្រនោះ។

លោក Bryant អាយុ ៤១ ឆ្នាំបានធ្វើដំណើរជាមួយកូនស្រីអាយុ ១៣ ឆ្នាំរបស់គាត់ឈ្មោះ Gianna និងអ្នកដំណើរ និងនាវិក ៧ នាក់ផ្សេងទៀតនៅពេលឧទ្ធម្ភាគចក្រ Sikorsky S-76 របស់ពួកគេបានធ្លាក់ចូលជ្រលងភ្នំរាបស្មើរមួយនៅរដ្ឋ Calabasas ភាគខាងលិចទីក្រុង Los Angeles។ នៅក្នុងហេតុការណ៍នោះ មិនមាននរណាម្នាក់នៅរស់រានមានជីវិតឡើយ៕

Kobe Bryant ដែលជាម្ចាស់ជើងឯក NBA ៥ ដង និងជាម្ចាស់មេដាយមាសអូឡាំពិក ២ ដង ត្រូវបានគេចាត់ទុកជាកីឡាករលេងបាល់បោះដ៏អស្ចារ្យបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រ ជាជនលេចធ្លោម្នាក់ នៅក្នុងក្រុមបាល់បោះ Los Angeles Lakers៕

Written By

SAM