Update: គិតត្រឹមព្រឹកនេះ ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសកើនដល់៨០នាក់ ឯអ្នកឆ្លងវិញមានជាង ២ ៧០០នាក់

ចិន៖ យោងតាមប្រភពព័ត៌មាន The Japan Times បានឲ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមពង្រីកការរឹតត្បិតការធ្វើដំណើរយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ ទី២៧ ខែមករានេះ ហើយបានពន្យារថ្ងៃឈប់សម្រាកសាធារណៈដើម្បីទប់ទល់នឹងការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសបានកើនឡើងដល់៨០នាក់ ចំណែកអ្នកឆ្លងជំងឺនេះនៅទូទាំងពិភពលោកបានកើនឡើងដល់ ២ ៧៤៤នាក់ហើយ។

គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ខណៈពេលដែលគ្មានអ្នកស្លាប់ថ្មីត្រូវបានបញ្ជាក់នៅក្រៅខេត្ត Hubei នោះ ចំនួនអ្នកឆ្លងរោគដែលបានបញ្ជាក់បានកើនឡើង ៧៦៩ នាក់ ដោយខ្ទង់ប្រហែលពាក់កណ្តាលនៃពួកគេជាអ្នកខេត្ត Hubei។ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ៤៦១ នាក់នៃអ្នកដែលឆ្លងជំងឺនោះកំពុតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

Written By

SAM