ក្រសួងសុខាភិបាលអំពាវនាវ អ្នកដែលលក់ម៉ាស់ទាំងអស់ កុំតម្លេីងថ្លៃម៉ាស់​

រាជធានីភ្នំពេញ៖​ ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រេីបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។

ទន្ទឹមនឹងនោះ​ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា​ ប្រសិនបេីមិនមានម៉ាស់ទេនោះ​ ក៏អាចប្រេីកន្សែង​ ឫក្រដាសជូតមាត់​ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន​ ហេីយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត។ ខាងក្រោមនេះជាសារអប់រំសុខភាព​ ដែលលោកអ្នកអាចទាញយកមកប្រេីប្រាស់បានសម្រាប់កិច្ចការពារសុខភាពលោកអ្នកពីការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី​ (2019-nCoV) នេះ​ ៖

Written By

SAM