អ្នកលក់ខ្លះកំពុងឆ្លៀតឱកាសលក់ម៉ាស់តំឡើងថ្លៃ តែបងប្រុសម្នាក់នេះប្រកាសលក់ម៉ាស់បញ្ចុះតំលៃវិញ កាលមុន1 ប្រអប់ 1.2$ ឥឡូវសល់តែ 1$ វិញ ព្រោះមិនចង់ឃើញខ្មែរយើងឆ្លងមេរោគ

មេរោគថ្មីកំពុងតែផ្ទុះ អ្នកលក់ម៉ាស់មួយចំនួន បានឆ្លៀតឱកាសតំឡើងថ្លៃរហូតតម្លៃខ្លះទទួលយកមិនបាន ជាធម្មតាម៉ាស់ ១ ប្រអប់ ២ $ លក់រហូតដល់ទៅ ៦ $ឯណោះ។ ឥឡូវងាកគណនីហ្វេសបុករបស់បងប្រុសឈ្មោះ Khim Kimchheang បានបង្ហោះនៅលើទំព័រហ្វេសបុករបស់គាត់ពីការបញ្ចុះតំលៃម៉ាស់វិញម្តង ដោយគាត់បង្ហោះថា៖ សេចក្តីជូនដំណឹង ! ជាទូរទៅ ខ្ញុំលក់ម៉ាស់តំលៃ 1.2$/box

តែដោយសារឃើញបងប្អូនយើងកំពុងត្រូវការខ្លាំង ខ្ញុំលក់ជូនតែ1$/Box តែប៉ុណ្ណោះ ទីតាំងបូរីកសិកម្មចំការដូង 098 540 647 សំរាប់បងប្អូនលក់បន្តខ្ញុំចែកជូនតែ 50 boxទេ សូមមេត្តាយោគយល់ ថ្ងៃ 2/2/2020 និងមកដល់ជាង2000box សូមបងប្អូនកុំតំលើងថ្លៃពេក ខ្ញុំមិនចង់ឃើញបងប្អូនខ្មែរណាឆ្លងវុីរ៉ុសនេះទេ៕ ប្រភព៖ Khim Kimchheang