តៃវ៉ាន់ពិន័យបុរសម្នាក់ជិត១ម៉ឺនដុល្លារ ដោយសារមានមេរោគកូរ៉ូណាវីរុស ហើយមិនរាយការណ៍ទៅអាជ្ញាធរ
សង្គម January 27, 2020 SAM

យោងតាមប្រភពព័ត៌មាន focustaiwan បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Kaohsiung បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរនឹងផាកពិន័យបុរសតៃវ៉ាន់ម្នាក់ពីបទមិនរាយការណ៍ពីជំងឺរបស់គាត់ បន្ទាប់ពីវិលត្រឡប់មកពីផ្ទះវិញពីទីក្រុង Wuhan ដែលជាតំបន់ផ្ទុះមេរោគកូរ៉ូណាវីរុស។ បុរសជាអ្នកជំនួញម្នាក់ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Kaohsiung (Kaohsiung International Airport) កាលថ្ងៃទី ២១ ខែមករា កន្លងទៅ នឹងត្រូវពិន័យជាប្រាក់ ៣០០,០០០ ដុល្លារតៃវ៉ាន់ (ប្រហែល៩,៩៨៧ ដុល្លារ) ពីបទរំលោភច្បាប់គ្រប់គ្រងការឆ្លងជំងឺ នេះបើយោងតាមការបញ្ជាក់ពីលោក Pan Chao-ying អ្នកឯកទេសនៅមន្ទីរសុខាភិបាល។

លោក Pen បានិយាយថា បុរសម្នាក់ក្នុងចំណោមករណី៣ ដែលបានបញ្ជាក់ពីការឆ្លងមេរោគកូរ៉ូណាវីរុស (2019-nCoV) ) នៅតៃវ៉ាន់ ហើយគាត់មិនបានប្រាប់អាជ្ញាធរពាក់ព័ន្ធថាគាត់មានរោគសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើមខាងលើមុនពេលគាត់ចូលតៃវ៉ាន់ឡើយ។ លើសពីនេះទៅទៀត បុរសវ័យជាង៥០ឆ្នាំរូបនោះ បានទៅលេងក្លឹបកម្សាន្តមួយនៅភាគខាងត្បូងនៃកោះតៃវ៉ាន់នៅថ្ងៃបន្ទាប់ពីគាត់ត្រឡប់មកវិញ ដោយមិនបានពាក់ម៉ាសអ្វីឡើយ ដោយសារអាការៈរបស់បុរសនោះ បានធ្វើបុគ្គលិកស្ត្រីម្នាក់នៅក្លឹបនោះលេចចេញរោគសញ្ញានៅព្រឹកថ្ងៃសៅរ៍ និងត្រូវបញ្ចូនទៅព្យាបាលផងដែរ៕