ឧកញ៉ាឡេង ណាវ៉ាត្រា ចេញពីពេទ្យថ្ងៃនេះ ប្រកាសទិញម៉ាស់ ចំនួន 10000ម៉ាស់ ចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង

បន្ទាប់ពីពុិភពលោកមានការភ្ញាក់ផ្អើលរឿងផ្ទុះមេរោគ កូរ៉ូណា មុននេះបន្តិចឧកញ៉ាឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងថា៖ ថ្ងៃនេះខ្ញុំចេញពីពេទ្យហើយ បុរីឡេង ណាវ៉ាត្រា សូមចូលរួម ទិញម៉ាស់ចំនួន 10.000 មួយមឺនម៉ាស់ សូមបងប្អូនអាជីវករកុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង ហើយសូមអរគុណបងប្អូនដែលបារម្ភ និងជូនពរខ្ញុំ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រេីបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។ ទន្ទឹមនឹងនោះ​ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា​ ប្រសិនបេីមិនមានម៉ាស់ទេនោះ​ ក៏អាចប្រេីកន្សែង​ ឫក្រដាសជូតមាត់​ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន​ ហេីយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត។