នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា នឹងតាមរកអ្នកបានប៉ះពាល់បុរសជនជាតិចិន ដែលមានមេរោគកូរ៉ូណាវីរុស ទាំងអស់ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា​
សង្គម January 27, 2020 SAM

យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា យេីងរកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​  គាត់ចេញដំណេីរពីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា​ ចេញរោគសញ្ញា​ ២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​យកវត្ថុវិភាគ​ ២៦​ មករា​ និង​ វិជ្ជមាន​ ២៧​ មករា​ ដោយ​វិទ្យស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាពជំងឺ​សញ្ញាផ្តាសាយធម្មតា​ ។

វិធានការ​:​ ដាក់គាត់ក្នុងបន្ទប់ដោយឡែកមន្ទីរពេទ្យ​ ដាក់អ្នកប៉ះពាល់ទាំងអស់តាមដានសុខភាព​ បាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ​។ តាមរកអ្នកប៉ះពាល់ទាំងអស់ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា​ ។ ពត៌មានបន្ថែមសូមទាក់ទង​ ១១៥