Update: អ្នកស្លាប់ដោយសារមេរោគកូរ៉ូវីរុសកើនដល់៨១នាក់ ហើយអ្នកឆ្លងមេរោគកើនដល់ជាង ២ ៨០០នាក់ ក្នុងនោះមាននៅខ្មែរមួយករណីផងដែរ

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ចុះផ្សាយដោយសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង០៩យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបកើនដល់៨១នាក់ ចំណែកឯអ្នកឆ្លងមេរោគនេះនៅទូទាំងពិភពលោកសរុបបានកើនឡើងដល់ ២ ៨១៧នាក់ហើយ។

ក្នុងនោះផងដែរ នៅប្រទេសកម្ពុជាយើងបានរកឃើញ១ករណី ដោយបុរសជនជាតិចិន​ អាយុ​៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ទីក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ដោយគាត់បានចេញដំណេីរពីទីក្រុង​ វូហាន​ មកក្រុងព្រះសីហនុ​ ថ្ងៃទី​២៣​ ខែមករា​  ហើយចេញរោគសញ្ញា​នៅថ្ងៃទី២៥​ ខែមករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​៕

Written By

SAM